Man City ​ត្រៀម​ចង​ជើង Sane ​ខ្លាច​គេ​ឆក់​យក​បាត់​

ក្រុម Manchester City ​កំពុង​ត្រៀម​ចង​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane ​ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចង់​បាន​រូបគេ​ទៅ​លេង​ឱ្យ​ដែរ។Sane ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Man City ​ដល់​ឆ្នាំ​២០២១ ​ប៉ុន្តែ​លោក Pep ​ចង់​បាន​កុងត្រា​វែង​ជាង​នេះ​ទៀត ​ព្រោះ​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​កំពុង​លេង​ល្អ ​និង​មាន​ក្រុម​ជា​ច្រើន​កំពុង​តាម​ចង់​បាន​គេ។ ក្រុម Man City ​ដើម្បី​រក្សា​កីឡាករ​របស់​ខ្លួន​បាន ​គឺ​ត្រូវ​បន្ដ​កុងត្រា​ថ្មី​មួយ​ទៀត ​ដែល​នឹង​តំឡើង​ប្រាក់​ឈ្នួល​ឱ្យ​ទៅ​រូបគេ​បន្ថែម​ទៀត។ កុងត្រា​ថ្មី​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា Sane ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​១៨០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។

រំលឹក​ថា Man City ​មួយ​រយៈ​នេះ​បាន​បន្ដ​កុងត្រា​ឱ្យ​កីឡាករ​ខ្លួន​ច្រើន​នាក់​មក​ហើយ រួម​មាន ergio Aguero, David Silva, Raheem Sterling, Kevin De Bruyne ​និង ​Gabriel Jesus ​ជា​ដើម។ ​ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​បង្ការ​កុំ​ឱ្យ​ក្លឹប​ផ្សេង​ប្រជែង​យក​បាន ហើយ​ប្រសិន​បើ​ចង់​ទិញ​មែន​ក៏​តម្លៃ​ខ្លួន​ថ្លៃ​ដែរ ព្រោះ​ពួកគេ​មាន​កុងត្រា​ច្រើន​ឆ្នាំ​ជាមួយ Man City ​ទៀត៕

ប្រភព៖ DailyMail

  • Man City ​ត្រៀម​ចង​ជើង Sane ​ខ្លាច​គេ​ឆក់​យក​បាត់​