Romario៖ “បើ​សួរ​ថា​ចង់​លេង​ជាមួយ​នរណា ខ្ញុំ​រើស​យក Messi ជា​ជាង​យក Ronaldo”

Lionel Messi បាន​ត្រលប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​ប្រកួត​មិត្តភាព​ប៉ះ​វេណេហ្ស៊ុយអេឡា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​ទទួល​លទ្ធផល​បរាជ័យ ១-៣។ ត្បិត​អី​ទៅ​មើល​ការ​លើក​ឡើង​របស់​អតីត​ជើង​ចាស់​ប្រេស៊ីល​លោក Romario បាន​និយាយ​ដោយ​ត្រង់​ថា​ខ្លួន​ពិត​ជា​ស្រលាញ់ Messi ជាង Ronaldo។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Fox Sports បុរស​វ័យ ៥៣ ឆ្នាំ​រូប​នេះ​និយាយ​ថា៖ “ខ្ញុំ​ស្រលាញ់ Messi គាត់​ពិត​ជា​ល្អ​ខ្លាំង ប៉ុន្តែ​ក៏​ត្រូវ​តែ​និយាយ​ថា Cristiano Ronaldo គឺ​ល្អ​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ទាំង​ប្រាំ​ក្នុង​ប្រវត្តិសាស្រ្ត”។

លោក​បន្ត​ថា៖ “តែ​បើ​ឲ្យ​ខ្ញុំ​រើស​ថា​ត្រូវ​លេង​ជាមួយ​នរណា ខ្ញុំ​ប្រាកដ​ជា​យក Messi ព្រោះ​គាត់​មាន​បច្ចេកទេស​អំណោយទាន ជា​ជាង Cristiano”។

រំឭក​ថា Messi បាន​ត្រលប់​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ Barcelona វិញ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ស្រប​ពេល Cristiano Ronaldo កំពុង​រង​បញ្ហា​របួស​ក្រោយ​ប្រកួត​ស្មើ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី​កាល​ពី​យប់មិញ ប៉ុន្តែ​យ៉ាង​យូរ​ត្រូវ​ខកខាន​ការ​ប្រកួត​សម្រាប់​ក្លឹប​ត្រឹម​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។ ប្រភព: Marca​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT