• ផល សោភ័ណ្ឌ និង ឡៅ ចិត្រា ចេញតតាំងថៃចុងសប្តាហ៍នេះ នៅកំពង់ស្ពឺ

    ជើងខ្លាំង ផល សោភ័ណ្ឌ និង ឡៅ ចិត្រា គ្រោងនឹងស្វាគមន៍អ្នកប្រដាល់ថៃ នាសង្វៀនគោជល់ នាថ្ងៃទី៣០ខែមីនានេះ នៅខេត្តកំពង់ស្ពឺ។

    សោភ័ណ្ឌ នឹងសាកកណ្តាប់ដៃជាមួយ ដិន ណាផូ ខណៈ ចិត្រា នឹងចូលសមរភូមិប្រយុទ្ធតទល់អ្នកលេងគុនថៃ ឃីត កុស៊ុន។ ពួកគេទាំង២ត្រូវបានមើលឃើញថាមានប្រៀបលើថៃ ប៉ុន្តែយ៉ាងណាតាមប្រភពក្រៅផ្លូវការថា កីឡាកថៃទាំង២ក៏មានសមត្ថភាពខ្ពស់ មិនអាចមើលស្រាលបានដែរ។

    នេះជាដំណើរនៃការចេញប្រកួតតាមខេត្តរបស់សង្វៀនគោជល់ បន្ទាប់ពីជោគជ័យនៅខេត្តបាត់ដំបង កាលពីប៉ុន្មានខែមុន។

    ការប្រកួតនឹងចាប់ផ្តើមនាម៉ោង៥:៣០នាទី ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ CNC។

    ការរង់ចំារបស់លោកអ្នកដែលស្នេហាកីឡាប្រដាល់ គោជល់ អ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមខេត្ត លើកទីពីរ បានមកដល់ទៀតហើយ។ សម្រាប់ព្រឹត្តិការណ៏ទីពីរនេះនិងធើ្វឡើងនៅលើទឹកដីខេត្ត កំពង់ស្ពឺ​ នាថ្ងៃទី ៣០ មិនា ឆ្នំា ២០១៩ ខាងមុខនេះ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះនិងផ្តល់ការចូលរួមដោយតារាចម្រៀងស្អកលោក ខេម ផងដែរ។ កុំភ្លេចចូលរួមទាំងអស់គ្នាណា !

    Posted by Red Bull Cambodia on Friday, March 22, 2019

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT