លោក តឹក ប៊ុនវី អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ បានប្រកាសលាលែងពីតំណែង ក្រោមហេតុផលមិនអាចបន្តធ្វើការងារជាមួយប្រធានសហព័ន្ធ ដែលគិតតែពីផលប្រយោជន៍។
លោកបានសរសេរលើគណនីហ្វេសប៊ុកថា៖«ខ្ញុំបាទ តឹក ប៊ុនវី ជាអគ្គលេខាធិការខេមរៈសហពន្ទ័កាយវប្បកម្ម និងលំហាត់ប្រាណ និងជាកីឡាករជម្រើសជាតិម្នាក់ សុំប្រកាសលាលែងពីសហពន្ធ័ ចាប់ពីពេលនេះតទៅ មូលហេតុមកពីប្រធានសហពន្ធ័គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន គិតតែពីផលចំណេញផ្ទាល់ខ្លួនរបស់គាត់»។
នេះជារឿងថ្មីមួយទៀត បន្ទាប់ពីសហព័ន្ធនេះមានបញ្ហាតវ៉ាជាមួយក្រសួងអប់រំរឿងប្រាក់រង្វាន់១២០លានរៀល ដែលកីឡាករ សំបូរ សោភ័ណ្ឌ ឈ្នះពីប្រទេសថៃ។ អំឡុងពេលនេះ គេមិនឃើញមានប្រតិតកម្មណាមួយពីប្រធានរូបនេះឡើយ។
គួរបញ្ជាក់ថា រស្មី សុខមង្គល ជាប្រធានសហព័ន្ធតែមួយគត់នៅកម្ពុជា ដែលដឹកនាំកីឡាករទៅប្រកួតនៅក្រៅប្រទេស ក្នុងនាមគ្រូបង្វឹក ដោយតែងទទួលបានប្រាក់រង្វាន់ស្មើកីឡាករប្រកួតពីរដ្ឋនៅពេលឈ្នះមេដាយ។