Xavi៖ “ប្រកួត World Cup នៅ​កាតា​បើក​ឲ្យ​មាន ៤៨ ក្រុម​ចូលរួម​មិន​ជា​រឿង​ល្អ​ទេ”

ឯកអគ្គរាជទូត​សកល​ប្រចាំ​ព្រឹត្តិការណ៍ World Cup 2022 លោក Xavi បាន​បង្ហាញ​ការ​ជឿជាក់​ថា​ការ​ដែល​កំណត់​ឲ្យ​មាន​ប្រទេស​ទាំង ៤៨ ចូលរួម​ដែល​មាន​ម្ចាស់​ផ្ទះ​ជា​ប្រទេស​កាតា គឺ​ពុំ​មែន​ជា​រឿង​ល្អ​នោះ​ឡើយ។

សារ​នេះ​ឆ្លើយតប​ទៅ​នឹង​សំណើ​ដែល​ស្ថិត​ក្រោម​ការ​ពិចារណា​ក្នុង​ការ​បន្ថែម​ក្រុម​ពី ៣២ ឡើង​ដល់ ៤៨ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ ២០២២ ខាង​មុខ។ ថ្វី​បើ​មិន​ទាន់​មាន​ការ​សម្រេច​ច្បាស់ការ​ណា​មួយ​ចេញ​ពី FIFA ប៉ុន្តែ​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ឆ្នាំ ២០១០ រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា៖ “វា​ពិត​ជា​ច្រើន​និង​ត្រូវ​ចំណាយ​ពេលវេលា​យូរ”។

អតីត​កីឡាករ​លេង​នៅ Barcelona និង​បច្ចុប្បន្ន​ជា​តារា​ឆ្នើម​មួយ​នៅ​ក្លឹប Al Sadd មាន​ប្រសាសន៍​ថា៖ “ស្រមៃ​ដល់​ ៤៨ ក្រុម​នៃ​ការ​ប្រកួត​នៅ​កាតា នោះ​មិន​ជា​រឿង​ល្អ​ទេ​សម្រាប់​យោបល់​របស់​ខ្ញុំ ទាំង​ដែល​សព្វថ្ងៃ​កាតា​កំពុង​រៀបចំ​គ្រប់យ៉ាង​សម្រាប់​ការ​ប្រកួត ៣២ ក្រុម​ប៉ុណ្ណោះ បែប​នេះ​វា​នឹង​ពិបាក​ក្នុង​ការ​បន្ថែម​ក្រុម​ផ្សេង​ទៀត ពោល​គឺ​គិត​ថា​បាល់ទាត់​មាន ៣២ ក្រុម​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ”។ ប្រភព: BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT