ក្រុម Real Madrid កំពុងមើលឃើញសមត្ថភាពរបស់ខ្សែប្រយុទ្ធ Mane របស់ក្រុម Liverpool ហើយនឹងដាក់តម្លៃទិញយកនៅរដូវក្ដៅខាងមុខនេះ។
គ្រាដែល Zidane នៅដឹកនាំក្រុមកាលពីរដូវកាលមុន លោកក៏ធ្លាប់បានទាក់ទងទៅ Mane ដែរ ក្នុងការផ្លាស់មកលេងនៅអេស្ប៉ាញ ប៉ុន្តែសាមីខ្លួនបានបញ្ជាក់ថាចង់លេងនៅ Liverpool បន្ដសិន។ ស្របពេលការចូលមកដឹកនាំជាថ្មីម្ដងទៀតនេះ អ្នកចាត់ការសញ្ជាតិបារាំងខាងលើក៏បានមើលឃើញកីឡាករសេណេហ្គាល់នេះទៀត ហើយក៏ចង់ឱ្យភ្នាក់ងារដោះដូរកីឡាករទៅជួបម្ដងទៀត ដើម្បីចរចាជាថ្មី។
Mane បច្ចុប្បន្ននេះ កំពុងពេញទម្រង់លេងតែម្ដង ជាក់ស្ដែងរូបគេតែងរកគ្រាប់បាល់ជ័យជម្នះឱ្យក្រុម Liverpool ជានិច្ច។ បច្ចុប្បន្ន រូបគេរកបាន១៧គ្រាប់ ចាញ់អ្នកលេខ១ Aguero តែ១គ្រាប់ប៉ុណ្ណោះក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេស។ កីឡាករវ័យ២៦ឆ្នាំនេះ ជាកីឡាករដំបូងគេរកគ្រាប់បាល់បានច្រើនហើយមិនមែនជាគ្រាប់បាល់ប៉េណាល់ទីទេ៕ប្រភព៖ Dailymail