ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA Cup បាត់ហើយ ក្រោមថ្វីជើងក្រុម Wolves ក្នុងលទ្ធផល ២-១។បិសាចក្រហម ដែលគិតថាខ្លួននឹងបានពានរង្វាន់ FA Cup នារដូវកាលនេះ បានបាត់បង់ឱកាសនោះហើយ ក្រោយពីលេងចាញ់ក្រុម Wolves ក្នុងលទ្ធផល ២-១ នៅយប់មិញ។ នេះជាការប្រកួតមួយដែលអ្នកគាំទ្របិសាចក្រហមសឹងតែមិនជឿទៅហើយ ដែលក្រុមខ្លួនធ្លាក់ក្រោមថ្វីជើងក្រុមចំណូលថ្មីមួយនេះ។ យ៉ាងណាមិញ បើមើលទៅលើប្រវត្តិលេងនារដូវកាលនេះរបស់ក្រុម Wolves គឺពួកគេលេងបានល្អមែនទែនក្នុងពានរង្វាន់ FA Cup នេះ។ ជាក់ស្ដែង ពួកគេបានទម្លាក់ក្រុម Liverpool ចេញពីពានរង្វាន់នេះផងដែរ។
លោក Solskjaer បាននិយាយចំពោះការប្រកួតនេះដែរថា ក្រុមទាំងមូលលេងមិនល្អនោះទេ។ នេះជាទម្រង់លេងអន់បំផុតមួយរបស់ក្រុម ដូចកាលលេងទល់ក្រុម Arsenal អីចឹង។ ក្រុមត្រូវការពង្រឹងបន្ថែមទៀត សម្រាប់ការប្រកួតនាពេលខាងមុខ មិនអាចនៅអីចឹងបានឡើយ៕
ប្រភព៖DailyMail