Sevilla  ​បណ្ដេញ​អ្នក​ចាត់ការ Machin ​ចោល​ហើយ

ក្រុម Sevilla ​បាន​បណ្ដេញ​លោក Pablo Machin ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Europa League ។

Machin ​វ័យ​៤៣​ឆ្នាំ ​ទើប​តែ​ចូល​ដឹក​នាំ​ក្រុម Sevilla ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ប៉ុន្តែ​ដោយសារ​តែ​ដឹក​នាំ​ក្រុម​មិន​ល្អ​រដូវ​កាល​នេះ ​ហើយ​ទើប​ធ្លាក់​ចេញ​ពី​ពាន Europa League ​ផង​នោះ ​ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ក្រុម​មិន​សប្បាយ​ចិត្ត​ទេ។ ក្លឹប Sevilla ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​៖ “យោង​តាម​លទ្ធផល​សប្ដាហ៍​មុន​ដែល​ក្រុម​ធ្វើ​មិន​បាន​ល្អ ​ទើប​យើង​សម្រេច​ចិត្ត​បញ្ចប់​តំណែង​លោក Machin។ ក្លឹប​រំពឹង​ថា​លោក នឹង​ទទួល​បាន​អនាគត​ល្អ​ទៅ​ថ្ងៃ​អនាគត”។

Sevilla ​មិន​ត្រឹម​តែ​ធ្លាក់​ពី​ពាន​រង្វាន់​អន្តរជាតិ​ទេ ពួកគេ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៦​ក្នុង​​តារាង La Liga ​ដោយ​ចាញ់​៥​ពិន្ទុ​ឯ​ណោះ​ពី​តំបន់​បាន​លេង UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT