សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA កំពុងជំរុញការងារ ដើម្បីឱ្យ World Cup 2022 នៅប្រទេសកាតាមានក្រុមចូលរួមដល់៤៨ក្រុមហើយ។
តាមគម្រោងការបញ្ចូលក្រុមឱ្យឡើងដល់៤៨នេះ នឹងធ្វើឡើងនៅ World Cup ២០២៦ ឯណោះ ប៉ុន្តែដោយសារតែមានការជំរុញនិងយល់ព្រមច្រើនពីសំណាក់បណ្ដាប្រទេសនានា ទើប FIFA សម្រេចឱ្យមានដល់៤៨ក្រុម។ យ៉ាងណាមិញ វាស្ថិតនៅក្រោមគម្រោងសិន ត្បិតអីប្រទេសកាតាតែមួយអាចនឹងពិបាកក្នុងការរៀបចំក្រុមច្រើនយ៉ាងនេះ។
កត្តាមួយទៀតដែលពិបាកក្នុងការរៀបចំ គឺប្រសិនបើក្រុមកើនឡើងច្រើន នោះការប្រកួតក៏នឹងត្រូវប្រើពេលច្រើនថ្ងៃ។ ខណៈដែលវាឥទ្ធិពលទៅលើការប្រកួតក្របខណ្ឌធំៗនានាផ្សេងទៀត ដូចជា UEFA Champions League អីជាដើម៕ប្រភព៖ Dailymail