អនាគតរបស់ខ្សែប្រយុទ្ធជួរមុខ Alexis Sanchez បានកំពុងស្ថិតក្រោមមន្ទិលសង្ស័យថាអាចនឹងត្រូវចាកចេញពីក្លឹបនាចុងរដូវកាល ២០១៨/១៩ នេះ បន្ទាប់ពីរូបគេពុំអាចបង្ហាញទម្រង់លេងល្អ ក្នុងនាម ជាកីឡាករមានថ្លៃពលកម្មខ្ពស់ដាច់គេនៅ Old Trafford។
បិសាចក្រហមបានចាយ ៥០០ ០០០ ផោន/សប្តាហ៍ សម្រាប់កីឡាករសញ្ជាតិឈីលី បន្ទាប់ពីទិញចេញពី Arsenal បានរយៈពេលជាង ១ ឆ្នាំមកហើយនោះ។ ទាំងដែលបច្ចុប្បន្នក៏កំពុងរងបញ្ហារបួសជង្គង់ ក៏មានសារព័ត៌មានខ្លះហ៊ានព្យាករណ៍ថា Sanchez អាចនឹងបាត់បង់ឱកាសលេងឲ្យក្លឹបត្រឹមនេះហើយ។
ក្នុងពេលវេលាដ៏ខ្លីខាងមុខប្រធានក្លឹបលោក Ed Woodward ក៏នឹងបើកការជជែកជាមួយអ្នកចាត់ការ Ole Gunnar Solskjaer ដើម្បីសម្រេចថាតើត្រូវដាក់ឲ្យក្លឹបផ្សេងខ្ចីជើង Sanchez ឬត្រូវលក់ចេញក្នុងតម្លៃបែបណា ទាំងដែលថ្លៃពលកម្មក៏លោតខ្ពស់ដាច់ឆ្ងាយធៀបនឹងកីឡាករកំពូលជាច្រើនរូបទៀត។ ប្រភព:DailyStar