Jordi Alba៖ “នរណា​ក៏​គិត​ថា Real Madrid ឈ្នះ​ពាន តែ​បែរ​ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង Ajax”

ក្លឹប​យក្ស Barcelona នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Camp Nou ស្វាគមន៍​ក្លឹប Lyon ​របស់​បារាំង​នា​ជើង​ទី ២ ជំនួប​សងសឹក​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ មុន​ឈាន​ដល់​ការ​ប្រកួត​ខ្សែ​ការពារ Jordi Alba ក៏​បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​មួយ​ចំនួន និង​រឿងរ៉ាវ​អភូតហេតុ​បាន​កើត​មាន​កន្លង​មក។

Alba បាន​និយាយ​ក្រោយ​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៤ ដូច្នោះ​ថា៖ “កន្លង​ទៅ​ Real Madrid គឺ​ជា​ក្រុម​ដែល​គ្រប់​គ្នា​គិត​ថា​អាច​ឈ្នះ​ពាន ប៉ុន្តែ Ajax ក៏​បាន​ឆ្លង​ផុត​ពួក​គេ ហើយ​ក៏​មិន​ខុស​ពី​រឿងរ៉ាវ​របស់ Manchester United អ៊ីចឹង​ដែរ”។

ខ្សែ​ការពារ​រូប​នេះ​បន្ថែម​ថា៖ “តែ​ក៏​មាន​គូ​ប្រជែង​ដ៏​តានតឹង​ផ្សេង​ទៀត​ក្នុង​ការ​ប្រកួត​នេះ បែប​នេះ​យើង​ត្រូវ​ផ្តោត​សំខាន់​ឲ្យ​បាន​ច្បាស់លាស់​និង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​តតាំង Lyon ខណៈ​ការ​ឈ្នះ​ពាន ៣ ពិត​ជា​ពិបាក​នឹង​ធ្វើ​បាន តែ​ក្តី​សង្ឃឹម​សម្រាប់​យើង​នៅ​តែ​មាន​ជានិច្ច”។

សួរនាំ​រឿងរ៉ាវ​ភាព​រកាំរកូស​នៃ​ផ្ទៃ​ក្នុង Madrid កីឡាករ​អេស្ប៉ាញ​រូប​នេះ​ក៏​បាន​ឆ្លើយកាត់​ថា៖ “ខ្ញុំ​មិនមែន​ជា​ផ្ទៃ​ក្នុង​វិភាគ​រឿង​ដែល​បាន​កើត​ឡើង​នៅ Real Madrid នោះ​ទេ ពោល​គឺ​ខ្ញុំ​មិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​មើល​ពី​អ្វី​ដែល​ក្រុម​ដទៃ​កំពុង​ធ្វើ​ឡើយ ទាំង​ដែល​ពួក​គេ​បាន​បរាជ័យ​ច្រើន​នៅ​ខែ​មិនា តែ​សម្រាប់ LaLiga ការ​ប្រកួតប្រជែង​យក​ពិន្ទុ​នៅ​តែ​មាន​ដដែល”។​​ ប្រភព: Sport-English

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT