លោក Roman Calderon អតីតម្ចាស់ក្លឹប Real Madrid បាននិយាយថាលោក Jose Mourinho អាចនឹងត្រូវខ្លួនដឹកនាំក្រុមជាថ្មីម្ដងទៀតនៅថ្ងៃចន្ទនេះ។បច្ចុប្បន្ន លោក Solari ដែលកំពុងកាន់តំណែងជាអ្នកចាត់ការក្រុម ទទួលបានការរិះគន់ខ្លាំងមែនទែន ក្រោយពីដឹកនាំមិនបានល្អ ចាញ់ក្នុងដីខ្លួនឯង៣ប្រកួតជាប់គ្នា។ មានដំណឹងជាច្រើនបានបញ្ជាក់ថាលោកនឹងត្រូវបណ្ដេញចេញពីតំណែង ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែសម្រាប់ការប្រកួតទល់ក្រុម Real Vallodolid រាត្រីនេះ គឺលោកនៅមានឱកាសបានដឹកនាំដដែល។ចំពោះបញ្ហាអ្នកចាត់ការក្រុមខាងលើ លោក Roman បានបញ្ជាក់ថាអនាគតរបស់លោក Solari នឹងអស់ក្នុងពេលឆាប់ៗនេះហើយ បើទោះជាលោកនៅមានឱកាសដឹកនាំក្រុមប្រកួតយប់នេះក៏ដោយ។ នៅថ្ងៃចន្ទ អ្នកចាត់ការថ្មីអាចនឹងត្រូវតែងតាំង ប្រសិនបើមិនមានការប្រែប្រួល ហើយម្នាក់នោះអាចជា Jose Mourinho តែម្ដង។
អតីតប្រធានក្លឹបរូបនេះបន្ដទៀតថា បើលោក Jose មកមែន នោះនឹងដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះ ហើយអាចនឹងចុះកុងត្រា៣ឆ្នាំបន្ដទៀត ជាមួយប្រាក់ប្រចាំឆ្នាំ១៧លានផោនក្នុង១ឆ្នាំ។ សម្រាប់លោក Perez វត្តមានរបស់ Jose គឺជារឿងល្អបំផុតសម្រាប់ទប់ទល់នឹងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន៕
ប្រភព៖ DailyMail