Pochettino ​អន់​ចិត្ត​នឹង​កូន​ក្រុម ​ក្រោយ​ចាញ់​Southampton ​២-១​

ក្រុម Spurs ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Southampton ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។Spurs ​ដែល​ជា​ក្រុម​នាំ​មុខ​ទៅ​ហើយ​នៅ​នាទី​២៦ ​ដោយ​ខ្សែ​ប្រយុទ្ធ Harry Kane នោះ ​បែរ​ជា​ភ្លាត់​២​គ្រាប់​វិញ ​នៅ​នាទី​៧៦ ​និង​៨១។ ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ហើយ​ថែម​ទាំង​អន់​ចិត្ត​ចំពោះ​សមាជិក​ក្រុម​ទាំង​អស់​ដែល​មិន​អាច​ការពារ​និង​រក្សា​៣​ពិន្ទុ​បាន។

លោក ​បាន​បន្ដ​ទៀត​ថា​៖ “ប្រកួត​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​យើង​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ត្រូវ​កែ​លំអ។ នេះ បាន​បង្ហាញ​ថា​យើង​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទៅ​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទេ។ ខ្ញុំ​ពិត​ជា​អន់​ចិត្ត​ចំពោះ​ការ​ប្រកួត​នេះ​ខ្លាំង​ណាស់”។ ​ក្រោយ​ពី​បាត់​បង់​៣​ពិន្ទុ​នេះ​ទៅ  ក្រុម Spurs ​អាច​នឹង​ប្រឈម​ការ​បាត់​បង់​តំណែង​របស់​ខ្លួន ត្បិត​អី​បើ Man Utd ​ឈ្នះ Arsenal ​យប់​នេះ ​នោះ​នឹង​មាន​ពិន្ទុ​ស្មើ​គ្នា​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT