Spurs ​ប្រកាស​ថ្ងៃ​ប្រើ​ប្រាស់​កីឡដ្ឋាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​ហើយ

ក្រុម Spurs ​បាន​ប្រកាស​ពី​ថ្ងៃ​ដែល​ប្រើ​ប្រាស់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​តម្លៃ៨៥០​លាន​ផោន ឬ​ជាង​១​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​ហើយ គឺ​នៅ​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។កីឡដ្ឋាន​ថ្មី​មួយ​នេះ​នឹង​ផ្ទុក​អ្នក​គាំទ្រ​បាន ៦២ ០០០​នាក់។ វា​ត្រូវ​បាន​កសាង​ឡើង​ដោយ​ការ​ចំណាយ​ទាំង​អស់​គឺ​ក្លឹប Spurs ​ជា​អ្នក​រ៉ាប់រង។ ដូច្នេះ​ហើយ​ទោះ​បាន​ជា​ពួកគេ​មិន​បាន​ចំណាយ​ទៅ​លើ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ណា​ម្នាក់​ទេ​នា​រដូវ​ក្ដៅ​កន្លង​ទៅ។ តាម​ផែន​ការ​កីឡដ្ឋាន​ថ្មី​មួយ​នេះ ​អាច​ប្រើ​ប្រាស់​បាន​តាំង​ពី​ដើម​រដូវ​កាល​នេះ​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស ​ទើប​តម្រូវ​ឱ្យ​ពន្យា​ពេល ​ហើយ Spurs ​ត្រូវ​លេង​នៅ​ទឹក​ដី Wembley ​។

កីឡដ្ឋាន White Hart Lane ​ថ្មី​នេះ ​នឹង​ក្លាយ​ជា​កីឡដ្ឋាន​ទំនើប​ជាង​គេ​បំផុត​នៅ​អង់គ្លេស។ ដោយ​វា​នឹង​ប្រើ​បច្ចេកវិទ្យា​ប្ដូរ​ទីលាន​បាន ​ដោយ​អាច​ដាក់​ជា​ទីលាន​បាល់ទាត់ ​និង​បាល់ឱប​៕

ប្រភព៖ DailyMail

  • Spurs ​ប្រកាស​ថ្ងៃ​ប្រើ​ប្រាស់​កីឡដ្ឋាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​ហើយ