Willander Fonseca អតីតគ្រូកាយសម្បទាកម្ពុជា លាឈប់ពីជម្រើសជាតិវៀតណាម

លោក Willander Fonseca អតីតគ្រូបង្វឹកផ្នែកកាយសម្បទាររបស់ក្រុមជម្រើសជាតិកម្ពុជា​ ដែលទើបតែចូលរូមជួយវៀតណាមឈ្នះពាន Suzuki Cup បានលាឈប់ពីតំណែងហើយ នាថ្ងៃទី០៤ ខែមីនានេះ។

Willander បានបង្ហាញសារលើបណ្តាញសង្គម ដែលទំនងជាមានបញ្ហាផ្ទៃក្នុងមួយចំនួនជាមួយសហព័ន្ធបាល់ទាត់វៀតណាម VFF ប៉ុន្តែមិនបង្ហាញពីសាធារណៈឡើយ។ Willander ក៏បានអរគុណអ្នកគាំទ្រ និងក្រុមការងារទាំងអស់ចំពោះពេលវេលារបស់ខ្លួននៅវៀតណាម។

ចំពោះគោលដៅទៅមុខលោកពុំទាន់បញ្ជាក់ឡើយ ប៉ុន្តែថានឹងទៅសិក្សាឲ្យបានកម្រិត A License ក្នុងវិស័យបាល់ទាត់បន្តទៀត។សូមបញ្ជាក់ថា  Willander Fonseca មុនពេលទៅធ្វើការនៅវៀតណាម គឺបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាបានជិត១ឆ្នាំ រជ្ជកាលលោក Leonardo។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT