ខ្សែប្រយុទ្ធ Lukaku បានដោះអាវចេញ ក្រោយពីជួយក្រុម Manchester United ឈ្នះក្រុម Southampton ៣-២ ឡើងចូលតំបន់ Top4 វិញ។Southampton ជាក្រុមរកគ្រាប់បាល់បាននាំមុខក្រុមម្ចាស់ផ្ទះ ប៉ុន្តែចុងក្រោយរូបគេបែរជាភ្លាត់ បរាជ័យវិញក្នុងលទ្ធផល ៣-២។ ការប្រកួតមានគ្រាប់បាល់ច្រើន ហើយក្រុម Man Utd ឈ្នះថែមទៀត ធ្វើឱ្យអ្នកគាំទ្រនៅ Old Trafford សប្បាយចិត្តនិងទស្សនាយ៉ាងខ្លាំង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ជ័យជម្នះបាន៣ពិន្ទុនេះ ល្មមសម្រាប់ក្រុមបិសាចក្រហមឆក់យកលេខ៤ក្នុងតារាងពីក្រុម Arsenal វិញហើយ ក្រោយពីពួកគេលេងបានត្រឹមស្មើ Spurs ១-១។
នេះជាកំណត់ត្រាអស្ចារ្យបំផុតរបស់ក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Solskjaer ពោលគឺក្រុមនេះមិនទាន់ស្គាល់បរាជ័យនោះទេក្នុងការប្រកួតក្នុងពានរង្វាន់ Premier League នេះ។ ស្របពេលការប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវទៅលេងនៅទឹកដីបារាំង ប៉ះក្រុម PSG នៅថ្ងៃទី៧ខែមីនាឆ្នាំ ២០១៩នេះ។ ការប្រកួតនេះ ធ្វើឡើងនៅពានរង្វាន់ UEFA Champions League ជើងទី២ ដោយកាលពីជើងទី១កន្លងទៅ Man Utd ចាញ់ PSG ២-០ ហើយ៕
ប្រភព៖ DailyMail