សិក្ខាកាម១៩រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលបាល់ទឹកកម្រិត១ សប្តាហ៍ក្រោយ

សិក្ខាកាម១៩រូប ដែលសុទ្ធតែមានជំនាញហែលទឹក និងកីឡាស្រាប់ ត្រូវបានជ្រើរើសឲ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញបាល់ទឹកកម្រិត១ ដែលជាវិញ្ញសារថ្មីរបស់សហព័ន្ធកីឡាហែលទឹកកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ខាងមុខ។

វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងបច្ចេកទេសបន្ថែម សម្រាប់យកទៅបណ្តុះបណ្តាលកីឡាករ កីឡាការិនី ឲ្យមានសមត្ថភាពអាចចូលប្រកួតប្រជែងកម្រិតជាតិ និងឆាកអន្តរជាតិបាន។

សូមបញ្ជាក់ថា បាល់ទឹក ជាវិញ្ញសារថ្មី ដែលតម្រូងឲ្យកីឡាករ កីឡាការិនីលេងក្នុងទឹកស្រដៀងបាល់ទាត់ដែរ ដោយមានទីសងខាងនិងកីឡាករលេងនៅកណ្តាលស៊ុតគ្នាទៅវិញទៅមក។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT