Man Utd ​បន្ដ​ឈ្នះ​ទៀត ​បើ​ទោះ​កីឡាករ​សំខាន់​របួស​៨​នាក់​ទៅ​ហើយ​

ក្រុម​បិសាច​ក្រហម Manchester United ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​លីគ​អង់គ្លេស​យប់មិញ ​ដោយ​យក​ឈ្នះ​ក្រុម Crystal Palace ​បាន ៣-១ ​ស្រប​ពេល​កីឡាករ​សំខាន់​របួស​ដល់​៨​នាក់។

១០​សប្ដាហ៍​ហើយ ​ដែល​លោក Ole ​បាន​មក​កាន់​ក្រុម Manchester United ​ហើយ​ធ្វើ​ឱ្យ​ក្រុម​នេះ​ខ្លាំង​ឡើង​វិញ​បាន។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ក្រុម​បិសាច​ក្រហម​ជួប​វិបត្តិ​កីឡាករ​របួស​ច្រើន​មែនទែន​រហូត​ដល់​៨​នាក់ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​យក​ឈ្នះ​ក្រុម Crystal Palace ​ដល់​ទៅ ៣-១។ ​៣​គ្រាប់​ដែល​យក​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​បាន​សម្រេច​ដោយ Lukaku ​២​គ្រាប់ ​និង Ashley Young ​១​គ្រាប់។

លោក Solskjaer  ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ដែរ​ថា​៖ “នេះ​ជា​ការ​ប្រកួត​ដែល​ខ្ញុំ​ភ័យ​ខ្លាច ​ព្រោះ​​ខ្ញុំ​ដឹង​ថា​ក្រុម​យើង​នឹង​ពិបាក​យក​ឈ្នះ ប៉ុន្តែ​ក្បួន​របស់​យើង​បាន​ទទួល​ជោគជ័យ ​យើង​អាច​គ្រប់​គ្រង​ការ​ប្រកួត​នេះ​បាន ​ហើយ​យើង​ក៏​ទទួល​បាន​ជ័យជម្នះ។ អរគុណ​ដល់ Lukaku ​ដែល​ជា​ចំណែក​សំខាន់​ក្នុង​ការ​ប្រកួត​នេះ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT