Sarri ​ប្រើ​ពេល​១​ម៉ោង​ប៉ុណ្ណោះ រៀប​ចំ​ក្រុម​លេង​ទល់ Man City ​

លោក Maurizio Sarri ​នឹង​ប្រើ​ពេល​ប្រជុំ​ក្រុម​តែ​១​ម៉ោង​ប៉ុណ្ណោះ ដើម្បី​និយាយ​ពី​យុទ្ធ​សាស្ត្រ​ប្រកួត​ទល់​ក្រុម Manchester City ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ​នៅ​ថ្ងៃ​ស្អែក​នេះ​។

ក្រុម Chelsea ​ទើប​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង Man City ​៦-០ ​កាល​ពី​លេង​នៅ​លីគ​អង់គ្លេស។ ស្រប​ពេល​ក្រុម​ទាំង​ពីរ​នេះ​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក ​ដណ្ដើម​យក​ពាន​រង្វាន់ League  Cup ​នៅ​កីឡដ្ឋាន Wembley ​។ ​មុន​ការ​ប្រកួត​នេះ​ឈាន​ចូល​មក​ដល់ ​លោក Sarri ​អ្នក​ចាត់ការ Chelsea ​ដែល​កំពុង​ក្ដៅ​កៅអី ​បាន​បញ្ជាក់​ថា​លោក​នឹង​ប្រើ​ពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​រៀប​ក្បួន​ប្រកួត​។

អតីត​គ្រូ​បង្វឹក​ក្រុម Napoli ​បាន​ពន្យល់​ត្រង់​ចំណុច​នេះ​ថា​៖ “យើង​មិន​ចង់​ចំណាយ​ពេល​ច្រើន​ទៀត​ទេ។ ខ្ញុំ​ចង់​ឱ្យ​កីឡាករ​មាន​អារម្មណ៍​ថា​មិន​មាន​សម្ពាធ។ យើង​នឹង​ប្រើ​ពេល​១​ម៉ោង​រៀប​ចំ​ក្រុម​ដើម្បី​ប្រកួត ​មិន​អាច​លើស​នេះ​ឡើយ”៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT