ស្ថិតិ​៥​ចំណុច​ត្រូវ​ដឹង ​មុន​ពេល Arsenal ​ប៉ះ Bate ​នៅ​រាត្រី​នេះ​

ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Bate Borisov ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ​ជើង​ទី​២ ​វេលា​ម៉ោង​១២:៣០​នាទី​យប់។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​គេ​ដឹង​ហើយ​ថា​ក្រុម Arsenal ​បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០។ ដូច្នេះ​ជើង​ទី​២​នេះ ​ពួកគេ​ត្រូវ​ការ​យ៉ាង​តិច​២-០ ​ដើម្បី​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ​គេ​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ម្ដង​មក​ហើយ​ក្នុង​ពាន​រង្វាន់​Europa League ​នេះ​ដែរ ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ដោយ​គ្រា​នោះ ​ក្រុម​កាំភ្លើង​ធំ​ក្នុង​ដី​ខ្លួន​ឯង យក​ឈ្នះ Bate ​បាន​ដល់​ទៅ ៦-០ ​ឯ​ណោះ។ ដូច្នេះ​ចាំ​មើល​នៅ​យប់​នេះ​វិញ ​ថា​តើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា?

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​ក្រុម​ការងារ​នឹង​បង្ហាញ​៥​ចំណុច​ដែល​គ្រប់​គ្នា​ត្រូវ​ដឹង​អំពី​ការ​ប៉ះ​គ្នា​នេះ​៖

១ ​នេះ​ជា​លើក​ទី​២ ដែល Arsenal ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Bate ​ដោយ​កាល​ពី​លើក​ទី​១​នោះ ​ពួកគេ​ឈ្នះ​ដល់ ៦-០

២ សរុប​ពី​ដើម​មក ​ក្រុម​មក​ពី​ប្រទេស​បេឡារូស​នេះ​ទៅ​លេង​នៅ​អង់គ្លេស​៤​ដង ​ចាញ់​៣​ដង​ទៅ​ហើយ​ក្នុង​ការ​ប្រកួត UEFA Europa League ​នេះ។ ១​លើក​ដែល​ពួកគេ​ឈ្នះ​គឺ​ឈ្នះ Everton ​នៅ​ឆ្នាំ​២០០៩។

៣ Arsenal ​ធ្លាប់​រក​គ្រាប់​បាល់​មិន​បាន​សោះ​គិត​ទាំង​ពីរ​ជើង​ក្នុង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​នេះ​កាល​ពី​ឆ្នាំ​១៩៩៥។ គ្រា​ដែល​ពួកគេ​ស្មើ AC Milan ​ក្នុង​ដី​ខ្លួន​ឯង ០-០ ​បន្ទាប់​មក​ចាញ់​ក្រៅ​ដី ២-០។

៤ Bate ​ទើប​តែ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ក្នុង​ការ​ប្រកួត Europa league ​នេះ​។ ខណៈ​ដែល​១៦​ប្រកួត​មុន​នោះ ពួកគេ​ឈ្នះ​បាន​តែ​២​ប្រកួត​ប៉ុណ្ណោះ ​ក្រៅ​ពី​នោះ​ស្មើ​៥ ​និង​ចាញ់​៩​ដង។

៥ កីឡាករ Igor Stasevich ​ដែល​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល Arsenal ​កាល​ពី​ជើង​ទី​១ ​គឺ​ជា​កីឡាករ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន​ជាង​គេ​៧​គ្រាប់​ហើយ។ រូបគេ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ច្រើន​ជាង​គេ​នា​ការ​ប្រកួត UEFA Europa League ​នា​រដូវ​កាល​នេះ៕ប្រភព៖ Dailymail

  • ស្ថិតិ​៥​ចំណុច​ត្រូវ​ដឹង ​មុន​ពេល Arsenal ​ប៉ះ Bate ​នៅ​រាត្រី​នេះ​