បន្ទាប់ពីប្រកាសបើក អង្គមហាសន្និបាត ប្រចាំរបស់ខ្លួន ដើម្បីបូកសរុបការងារក្នុងឆ្នាំ ២០១៨ និង លើកយកទិសដៅ សម្រាប់ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកមិញនេះ អង្គការកីឡាដ៍ធំប្រចាំនៅកម្ពុជាមួយនេះ ក៍បានបង្ហាញពី យុទ្ធសាស្រ្ត ៥ចំណុចសំខាន់ៗ ដែលត្រូវប្រតិបត្តិការណ៍នៅក្នុងឆ្នាំ ២០១៩ផងដែរ។
ទី១ បន្តសហការជាមួយ ក្រសួងអប់រំយុវជន និង កីឡា ធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះសហព័ន្ធកីឡាជាតិ។
ទី២បន្តកិច្ចសហការលើកកម្ពស់គុណភាព នៃគុណផលកិឡាកម្រិតខ្ពស់ជាមួយ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រសួងអប់រំយុវជន និងកីឡា និង ជាមួយ (CAMSOC) ត្រៀមបញ្ជូនកីឡាករ កីឡាការិនី គ្រូបង្វឹកជាតិ ទៅហ្វឹកហាត់នៅក្រៅប្រទេស។
ទី៣ ដាក់ចេញនូវយុទ្ធនាការ កីឡាករម្នាក់ជំនាញពិសេសមួយ One Athlete One Unique Skill ។
ទី៤ សហការាមួយ CAMSOC ចាប់ផ្ដើមអនុវត្តផែនការមេ Sea Game 2023ចាប់ពីឆ្នាំ ២០១៩តទៅ។
ទី៥ ស្វែងរកមេដាយឱ្យបានច្រើនជាងមុន ក្នុង SEA Game លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ ២០១៩។
គួរំលឹកផងដែរថា៖ ឆ្នាំ២០១៨ កម្ពុជាបានបង្ហាញនូវ ឥទ្ធិពល នៃ ព្រឹត្តិការណ៍ប្រកួត កីឡាជាតិលើកទី២ (2nd National Games) ដែលប្រព្រឹត្តឡើង ក្រោមប្រធានបទ កីឡានាំមកនូវសន្តិភាព និង ការអភិវឌ្ឍន៍ ដោយទទួលបានជោកជ័យយ៉ាងធំ ហើយនេះជាសមិទ្ធិផលដ៏ត្រចះត្រចង់ នៃ ចលនាអូឡាំពិក និង វិស័យកីឡាជាតិដែលបានមកពីខិតខំប្រឹងប្រែងកាយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និង កីឡា សហព័ន្ធកីឡាជាតិក្រសួងស្ថាប័នពាក់ព័ន្ធ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការអនុវត្តន៍ការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រវត្តិសាស្រ្តកីឡាជាតិ ៕