Coutinho ៖ Salah ​ពិត​ជា​សក្ដិសម​មក​លេង​នៅ Barcelona ​ណាស់

Philippe Coutinho ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Mohamed Salah ​គួរ​តែ​មក​លេង​នៅ Barcelona ​ព្រោះ​សមត្ថភាព​របស់​គេ​សក្ដិសម​ជាមួយ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ណាស់។

អតីត​កីឡាករ Liverpool ​ដែល​ផ្លាស់​ទៅ​លេង​នៅ Barcelona ​នា​ពាក់​កណ្ដាល​រដូវ​កាល​កន្លង​ទៅ ​បាន​និយាយ​ដូច្នេះ​ថា​៖ “ច្បាស់​ណាស់ Mo ​គួរ​តែ​ជោគជ័យ​នៅ Barcelona ។ យើង​នឹង​ទទួល​គាត់​ដៃ​២ ​ប្រសិន​បើ​គាត់​មក​ទី​នេះ។ វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ ប្រសិន​បើ​ខ្ញុំ​អាច​លេង​ជាមួយ Mo ​ក្នុង​ឯកសណ្ឋាន​របស់ Barcelona ”។

ចំពោះ​រឿង​កុងត្រា​នៅ​ហង្ស​ក្រហម ​កីឡាករ​ប្រេស៊ីល​បាន​បង្ហើប​ថា​វា​មិន​មែន​ជា​បញ្ហា​ឡើយ ​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា។ តួយ៉ាង​ដូចជា​រូបគេ កាល Barca ​ទិញ​អីចឹង ​គឺ​សុទ្ធ​តែ​នៅ​ជាប់​កុងត្រា ប៉ុន្តែ​នៅ​តែ​អាច​មក​លេង​ជាមួយ Lionel Messi ​បាន។

ម្សិលមិញ​នេះ មាន​ដំណឹង​ភ្ញាក់ផ្អើល​មួយ​ថា​អ្នកតំណាងរបស់កីឡាករសញ្ជាត្តិអេហ្ស៊ីប Mohamed Salah ​បានផ្តល់សំណើរ​ទៅកាន់​ Barcelona ដោយពួកគេនឹង​ត្រៀមបើកការចរចា​ក្នុង​ពេល​ឆាប់​ៗ​នេះ៕ប្រភព៖ Socceronsunday

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT