Mesut Ozil ចង់បន្ដលេងឱ្យក្រុមកាំភ្លើងធំ Arsenal ទៀត បើទោះជាលោក Unai Emery បានប្រកាសថាខ្សែបម្រើរូបនេះលែងសំខាន់សម្រាប់ក្រុមហើយក៏ដោយ។
Emery បានបញ្ជាក់យ៉ាងច្បាស់ថា Ozil លែងជាផ្នែកមួយរបស់ផែនការលោកហើយ ដូច្នេះរូបគេអាចចាកចេញពីក្រុមបានប្រសិនបើមានក្លឹបណាមកទាក់ទងនៅចប់រដូវកាលនេះ។ តែទោះជាអ្នកចាត់កាបាននិយាយយ៉ាងនេះមែន ប៉ុន្តែកីឡាករវ័យ៣០ឆ្នាំនៅតែចង់លេងឱ្យក្រុម Arsenal ដដែល ហើយនឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមដើម្បីបានជាប់ជម្រើស១១នាក់ដំបូងឡើងវិញ។
គេនៅចាំបានថាកាលពីខែមករាកន្លងទៅនេះ ក្រុម PSG របស់បារាំងបានទាក់ទងទៅ Arsenal ដើម្បីយកកីឡាករអាល្លឺម៉ង់រូបនេះទៅលេង ហើយគ្រានោះក្រុមកាំភ្លើងធំបានអនុញ្ញាតក្នុងការផ្ទេរទៅ ប៉ុន្តែបែរជាសាមីខ្លួនឆ្លើយបដិសេធទៅវិញ។ ការបដិសេធនោះ ត្រូវបានគេដឹងថាមកពីតម្លៃពលកម្មនៅបារាំង ទាបពេក មិនអាចទទួលយកបាន។ បច្ចុប្បន្នរូបគេនៅក្រុម Arsenal ទទួលបានដល់ទៅ ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ឯណោះ បើទោះជាមិនបានលេងច្រើនប្រកួតហើយក៏ដោយ៕ប្រភព៖ Thesun