Klopp ​៖ ​ខ្ញុំ​មិន​ភ័យ​រឿង​បាត់​ពាន​រង្វាន់ Premier League ​ទេ​

លោក Jurgen Klopp ​បាន​បញ្ជាក់​ថា​លោក​មិន​ភ័យ​បារម្ភ ​ខ្លាច​មិន​ឈ្នះ​ពាន​រង្វាន់ English Premier League ​ទេ​នៅ​ឆ្នាំ​នេះ​។

​ក្រោយ​ពី​ស្មើ​២​ប្រកួត​កន្លង​មក​នេះ ​ក្រុម Liverpool ​បាន​ធ្លាក់​ទៅ​លេខ​២ ​ហើយ Man City ​ឡើង​ទៅ​លេខ​១​វិញ ​ប៉ុន្តែ​លើស​ក្រុម​ហង្ស​ក្រហម​១​ប្រកួត។ ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Klopp ​យល់​ឃើញ​ថា​ក្រុម​របស់​លោក​នៅ​តែ​មាន​ឱកាស​ឈ្នះ​ពាន​បាន​ដដែល ​ហើយ​ក៏​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​មាន​ក្ដី​ភ័យ​ព្រួយ​អ្វី​ដែរ ​ចំពោះ​ការ​ប្រជែង​របស់​ក្រុម Man City ​នោះ។

លោក ​បាន​បន្ថែម​ទៀត​ថា ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ទុក​ចិត្ត​លើ​ក្រុម​បច្ចុប្បន្ន​ដែល​នឹង​អាច​លើន​ពាន​បាន​ឬ​អត់ ប៉ុន្តែ​អ្វី​ដែល​លោក​ Klopp ​ច្បាស់​នោះ​គឺ​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​មែនទែន ​ដើម្បី​សម្រេច​គោលដៅ​នេះ។ នៅ​ម៉ោង​១០​យប់​នេះ  ពួកគេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម ​AFC Bournemouth ​ហើយ​បើ​ឈ្នះ​ប្រកួត​នេះ  ​នោះ​នឹង​ឡើង​កំពូល​តារាង​វិញ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT