Nantes ​ប្រាប់​ឱ្យ Cardiff ​ផ្ទេរ​លុយ​១៥​លាន​ផោន ​ទិញ Sala ​ទោះ​កីឡាករ​បាត់​ខ្លួន​ក៏​ដោយ​

ក្លឹប Nantes ​នៅ​លីគ​បារាំង បាន​ស្នើ​ឱ្យ​ក្លឹប Cardiff City ​ធ្វើ​តាម​ច្បាប់ ​បង់​ប្រាក់​១៥​លាន​ផោន ​ដែល​ជា​តម្លៃ​ទិញ​យក​កីឡាករ Sala ​បើ​ទោះ​ជា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​បាត់​ខ្លួន ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ក៏​ដោយ។

Sala ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្រុម Cardiff City ​ទិញ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​១៥​លាន​ផោន​ពី​ក្លឹប Nantes ​របស់​បារាំង​។ ការ​ផ្ទេរ​បាន​កើត​ឡើង​ហើយ ​កីឡាករ​អាហ្សង់ទីន​បាន​ធ្វើ​ដំណើរ​មក​រួម​ក្រុម​នៅ​អង់គ្លេស ​ប៉ុន្តែ​ក៏​ជួប​ហេតុការណ៍​ធ្លាក់​យន្តហោះ​ក្នុង​សមុទ្រ ​មិន​ទាន់​ដឹង​ថា​ស្លាប់​រស់​យ៉ាង​ណា​ទេ ​បច្ចុប្បន្ន។ កត្ដា​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Nantes ​បាន​ប្រាប់​ទៅ​ខាង Cardiff ​ថា​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់ ​ព្រោះ​ថា​ការ​ផ្ទេរ​ទៅ​បាន​សម្រេច​ហើយ ​អីចឹង​ត្រូវ​បង់​ប្រាក់​ឱ្យ​ពួកគេ​ផង។

ចំពោះ​រឿង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Cardiff ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​លិខិត​របស់​ក្រុម Nantes ​ផ្ញើ​មក​នោះ ​គឺ​ទារ​ប្រាក់ ​ដោយ​ទុក​ពេល​ឱ្យ​ត្រឹម​១០​ថ្ងៃ​ប៉ុណ្ណោះ។ ការ​ទារ​ប្រាក់​នេះ​ធ្វើ​ឡើង​ទាំង​កីឡាករ  Sala ​កំពុង​បាត​ខ្លួន ​មិន​ទាន់​ដឹង​ស្លាប់​ឬ​រស់​នៅ​ឡើយ។ ដោយ​បច្ចុប្បន្ន​ក្រុម​អ្នក​រុក​រក​បាន​ប្រទះ​ឃើញ​យន្ដហោះ​ធ្លាក់​នោះ​ហើយ ​និង​ប្រទះ​ឃើញ​សាកសព​ម្នាក់​ផង​ដែរ ​ប៉ុន្តែ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ជា​នរណា​នៅ​ឡើយ។ ក្នុង​យន្ដហោះ​ធ្លាក់​នោះ​មាន​មនុស្ស​២​នាក់​គឺ Sala ​និង​អ្នក​បើក​យន្ដហោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT