ក្លឹប Liverpool ត្រូវ UEFA ពិន័យជាង២ម៉ឺនដុល្លារ ចំពោះរឿងដែលអ្នកគាំទ្ររបស់ខ្លួន គប់ឡានក្រុងរបស់ខាង Manchester City កាលពីប្រកួតវគ្គ៨ក្រុមចុងក្រោយ។
នៅចាំបានថា ការប្រកួតរវាងក្រុម Liverpool និង Man City មានការប៉ះទង្គិចគ្នាច្រើន។ តួយ៉ាងមុនប្រកួត ពេលឡានក្រុងរបស់ខាងក្រុម Man City មកដល់ ក៏មានអ្នកគាំទ្រក្រុមហង្សក្រហមបានយកដបទឹកសុទ្ធ និងរបស់របរផ្សេងទៀតគប់ដាក់ផងដែរ។ ដោយសារតែរឿងនេះហើយ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប សើបអង្កេត និងចេញសេចក្ដីប្រកាសនៅម្សិលមិញថា Liverpool ត្រូវពិន័យចំពោះរឿងអ្នកគាំទ្ររបស់ខ្លួន ជាប្រាក់ប្រមាណ២ម៉ឺនអឺរ៉ូ (ជាង២ម៉ឺនដុល្លារ)។
មិនត្រឹមតែពិន័យដល់ Liverpool ទេ ដោយឡែកខាង Manchester City ក៏ត្រូវគេពិន័យដែរ ពោលគឺលោក Pep នឹងត្រូវពិន័យ១ប្រកួត នៅរដូវកាលក្រោយ ចំពោះកាយវិការមិនសមរម្យរបស់ខ្លួន៕ប្រភព៖ DailyMail