Kluivert ៖ Rashford ​ល្អ​ណាស់ ​ហើយ​បាន​ទៅ Barcelona ​ទៀត​នឹង​ក្លាយ​ជា​កំពូល​កីឡាករ​

Kluivert ​អតីត​កីឡាករ​ក្រុម​ Barcelona ​មើល​ឃើញ​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcos Rashford ​ថា​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ​មាន​ទាំង​ល្បឿន បច្ចេកទេស ​និង​ចិត្ត​ចង់​ឈ្នះ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​កំពុង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម​បិសាច​ក្រហម​នៅ​តំបន់​ខាង​លើ ដោយសារ​តែ​រូបគេ​តែងតែ​រក​គ្រាប់​បាល់​បាន​ជា​និច្ច។ ស្ថិត​ក្នុង​វ័យ​ក្មេង​យ៉ាង​នេះ ​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចង់​បាន​រូប​គេ ​ស្រប​ពេល​ដែល​បិសាច​ក្រហម​វិញ​ក៏​ព្យាយាម​រក្សា​ឱ្យ​បាន​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​នេះ​ដែរ​។

ក្នុង​នោះ Kluivert ​ដែល​ជា​អតីត​កីឡាករ​ជោគជ័យ​ម្នាក់​របស់​ក្រុម​អ្នក​មាន​បុណ្យ ​មើល​ឃើញ​ថា Rashford ​បើ​បាន​ទៅ Barcelona ​នឹង​កាន់​តែ​ល្អ​ជាង​នេះ​មិន​ខាន។ “ខ្ញុំ​គិត​ថា​មាន​កីឡាករ​មិន​ច្រើន​ទេ​ដែល​អាច​លេង​នៅ La Liga ​បាន។ ប៉ុន្តែ​បើ​មើល​បច្ចុប្បន្ន​នេះ ​ខ្ញុំ​គិត​ថា Rashford ​សក្ដិសម​បំផុត​សម្រាប់​ក្រុម FC Barcelona ​។ គាត់​មាន​ជំនាញ ​អត្តចរិក ​គាត់​លឿន ​គាត់​ឆាប់​យល់ ​ហើយ​គាត់​អាច​រក​គ្រាប់​បាល់​បាន។ ប្រសិន​បើ​គាត់​ទៅ Barcelona ​គាត់​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់”។

យុវជន​ថ្នាល​ខាង​លើ​នេះ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម​រហូត​ដល់​ឆ្នាំ​២០២០ ​ដោយ​បច្ចុប្បន្ន​រូបគេ​ទទួល​បាន​កម្លាំង​ពលកម្ម ១៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕ប្រភព៖ Dailymail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT