រក​ឃើញ​យន្ដហោះ​ដែល​ដឹក​កីឡាករ Sala ​ហើយ ​ធ្លាក់​នៅ​ក្នុង​សមុទ្រ

ក្រោយ​ពី​ធ្វើ​ការ​ស្រាវជ្រាវ​២​សប្ដាហ៍​មក​នេះ ​គេ​បាន​ប្រទះ​ឃើញ​យន្តហោះ​ដែល​ដឹក​កីឡាករ​ Sala ​នោះ​ហើយ ​នៅ​បាទ​សមុទ្រ​ក្នុង​តំបន់ ​English Channel។

ខ្សែ​ប្រយុទ្ធ ​Emiliano Sala ​បាន​បាត់​ខ្លួន​ជាមួយ​យន្ដហោះ​ឯកជន​មួយ​គ្រឿង អំឡុង​ពេល​រូបគេ​ធ្វើ​ដំណើរ​ពី​បារាំង​មក​អង់គ្លេស ដើម្បី លេង​ឱ្យ​ក្រុម Cardiff City ។ ​គិត​ត្រឹម​ថ្ងៃ​រក​ឃើញ​នេះ ​រូបគេ​បាន​បាត់​ខ្លួន​២​សប្ដាហ៍​មក​ហើយ។ ​ក្រុម​អ្នក​រុករក​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គ្រប់​បែបយ៉ាង​ដើម្បី​រក​ឱ្យ​ឃើញ​យន្តហោះ​នោះ។ ​ចុង​ក្រោយ ​នៅ​យប់មិញ ពួកគេ​បាន​បញ្ជាក់​ថា​បាន​រក​ឃើញ​យន្ដហោះ​នោះ​ហើយ ប៉ុន្តែ​​ការ​សង្ឃឹម​ថា​កីឡាករ​រូប​នេះ​នៅ​រស់​នោះ ហាក់​ពិបាក​បន្តិច​ហើយ។

ការ​ធ្លាក់​យន្ដហោះ​របស់​កីឡាករ​ខាង​លើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ត្បិត​អី​រូបគេ​ជា​កីឡាករ​សុភាពរាបសារ​ម្នាក់ ​និង​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ផង​ដែរ ដែល​ក្រុម Cardiff City ​ទិញ​មក​ក្នុង​តម្លៃ​ថ្លៃ​បំផុត​របស់​ក្លឹប​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT