Man Utd ​នៅ​តែ​មិន​ទាន់​ស្គាល់​ចាញ់ ​នៅ​យប់មិញ​នេះ

ក្រុម​បិសាច​ក្រហម Manchester United ​នៅ​តែ​មិន​ទាន់​ស្គាល់​បរាជ័យ​ដដែល​នៅ​យប់មិញ​នេះ ​ដោយ​បាន​ស្មើ​ក្រុម Burnley ​ក្នុង​លទ្ធផល ២-២។

នៅ​យប់មិញ​នេះ ​ក្រុម Man Utd ​សឹង​តែ​ចាញ់​ទៅ​ហើយ ​ក្រោយ​ពី Burnley ​នាំ​មុខ​២​គ្រាប់​មុន។ យ៉ាង​ណា​មិញ ​ការ​វាយ​សម្រុក​របស់​ពួកគេ​ដើម្បី​បាន​គ្រាប់​វិញ​គឺ​មិន​អត់​ប្រយោជន៍​ទេ ​ជាក់​ស្ដែង​នៅ​នាទី​៨៧​ខ្សែ​បម្រើ Pogba ​រ​កបាន​១​គ្រាប់​និង​នៅ​នាទី​៩០+​២​ទៅ ហើយ ​កីឡាករ​ Victor Lindelöf ​ក៏​រក​បាន​១​គ្រាប់​ថែម​ទៀត។ ២​គ្រាប់​នេះ​ល្មម​សម្រាប់​ឱ្យ​ក្រុម Man Utd ​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​ទៀត ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer ។

អ្នក​ចាត់ការ​បណ្ដោះអាសន្ន​របស់​បិសាច​ក្រហម ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ​ការ​វាយ​បក​របស់​ក្រុម​ខ្លួន​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ត្បិត​មិន​បាន​លទ្ធផល​៣​ពិន្ទុ​មែន ប៉ុន្តែ​លោក​ពេញ​ចិត្ត​ចំពោះ​ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ ​និង​លេង​ដោយ​អស់​ពី​សមត្ថភាព៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT