ក្រុម​នារី Benfica ​ស៊ី​មិន​ប្រណី ​យក​ឈ្នះ​ក្រុម Pego ​៣២-០

ក្រុម​បាល់ទាត់​នារី Benfica ​បាន​យក​ឈ្នះ​ក្រុម Pego ​រហូត​ដល់​៣២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់​នារី​តាម​តំបន់​ក្នុង​ប្រទេស​ព័រទុយហ្គាល់។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​នារី Benfica ​លេង​បាន​១៤​ប្រកួត​មក​ហើយ ​ដោយ​ក្នុង​នោះ​ពួកគេ​ឈ្នះ​ទាំង​១៤​ប្រកួត ​និង​រក​គ្រាប់​បាល់បាន​ច្រើន​ៗ​មែនទែន។ ជាក់​ស្ដែង​ពួកគេ​ទើប​តែ​យក​ឈ្នះ​ក្រុម Pego ​ក្នុង​លទ្ធផល​រហូត​ដល់ ៣២-០ ​ឯ​ណោះ។ ដោយ​ការ​ឈ្នះ​ច្រើន​គ្រាប់​យ៉ាង​នេះ ​ក៏​បាន​បង្កើត​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​បាល់​ទាត់​នារី​នៅ​ប្រទេស​ព័រទុយហ្គាល់​ផង​ដែរ។

ក្រុម​បាល់ទាត់​នារី Benfica ​នេះ ​មិន​ទាន់​ចូល​លេង​លីគ​នៅ​ឡើយ​ទេ ​ដោយ​ពួកគេ​កំពុង​លេង​នៅ​តាម​តំបន់​ប៉ុណ្ណោះ ប៉ុន្តែ​រដូវ​កាល​នេះ​ពួកគេ​ស៊ុត​បាន​២៥៧​គ្រាប់​ហើយ ​និង​មិន​ទាន់​មាន​ក្រុម​ណា​មួយ​អាច​ស៊ុត​ចូល​ពួកគេ​វិញ​នៅ​ឡើយ។ ខណៈ​ដែល​កំណត់ត្រា​ល្អ​នេះ​អាច​ល្មម​គ្រប់​គ្រាន់​សម្រាប់​ក្រុម​ខាង​លើ​ឈាន​ជើង​ចូល​លេង​លីគ​នារី​ផ្លូវការ​បាន​ហើយ៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT