Millwall ​ទម្លាក់​ក្រុម Everton ​៣-២ ​នៅ​ពាន FA Cup ​

ក្រុម Millwall ​ដែល​លេង​នៅ​លីគ​លំដាប់​ទី​២ ​របស់​អង់គ្លេស ​បាន​ទម្លាក់​ក្រុម​នៅ​លីគ​កំពូល Everton ​៣-២ ​ក្នុង​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ ។ក្រុម Millwall ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​ទេ​នៅ​ក្រប​ខណ្ឌ Championship ​ដោយ​ស្ថិត​នៅ​បាត​តារាង​ឯ​ណោះ។ ប៉ុន្តែ​លេង​នៅ​ពាន​រង្វាន់ FA Cup ​នេះ​វិញ ពួកគេ​បែរ​ជា​ធ្វើ​បាន​ល្អ​ណាស់ ដែល​អាច​ស្វែង​រក​គ្រាប់​បាល់ ​ដល់​៣​គ្រាប់ ​ឈ្នះ​ក្រុម Everton ​បាន។

មិន​តែ​ការ​ប្រកួត​នេះ​ស្វិតស្វាញ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​ក្រុម​ទាំង​ពីរ​ក៏​បាន​ប៉ះ​គ្នា​ខ្លាំង​ផង​ដែរ ​នៅ​ក្រៅ​ទីលាន។ រហូត​មាន​អ្នក​គាំទ្រ​រង​របួស​ផង​ដែរ។មិន​ត្រឹម​តែ​ក្រុម Everton ​ធ្លាក់​ទេ​យប់មិញ សូម្បី​តែ​ក្រុម​West Ham ​ក៏​បរាជ័យ​ក្រោម​ថ្វី​ជើង AFC Wimbledon ​៤-២ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​នេះ​ផង​ដែរ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT