ក្រុម FC Barcelona បានបរាជ័យក្រោមថ្វីជើង Sevilla ក្នុងលទ្ធផល ២-០ នាការប្រកួតពានរង្វាន់ Copa del Rey ជើងទី១ វគ្គ៨ក្រុមចុងក្រោយ។
ក្រុម Barcelona ជាម្ចាស់ជើងឯកពានរង្វាន់ Cup ខាងលើនេះ ៤ឆ្នាំជាប់គ្នាមកហើយ។ ខណៈដែលឆ្នាំនេះវិញ ពួកគេហាក់ដូចជាពិបាកឡើងទៅវគ្គបន្ដបន្តិច ដោយសារតែភ្លាត់ចាញ់ក្រុម Sevilla ដល់ទៅ ២-០ នៅក្រៅដីដូច្នេះ។ នៅជើងទី២ ក្រុមអ្នកមានបុណ្យត្រូវធ្វើយ៉ាងមិច ស្វែងរកឱ្យបានគ្រាប់បាល់ចំណេញលើសពី២គ្រាប់ឬ ៣-០ ទើបអាចមានឱកាសឡើងបាន។
ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញថាតាំងពីប្រកួតមុនមកម្ល៉េះ ក្រុម Barcelona តែងតែបរាជ័យនៅជើងទី១ ហើយវាយបកបានវិញនៅជើងទី២ ដើម្បីឡើងវគ្គបន្ដ។ ការបរាជ័យនេះដែរ គឺក្រុមមួយនេះដាក់កីឡាករបម្រុងច្រើនឱ្យចូលលេង ហើយក៏មិនមានវត្តមាន Lionel Messi ដែរ។ ប៉ុន្តែនៅជើងទី ២វិញ ពួកគេតែងតែដាក់ពេញជើងដើម្បីយកឈ្នះវិញ៕ប្រភព៖ Dailymail