Emery ​ថា​បើ​ចាញ់ Chelsea ​ទៀត​នោះ ​Arsenal ​អាច​អស់​តំណែង Top4 ​ហើយ

Arsenal ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Chelsea ​នៅ​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ ដែល​នេះ​ជា​ការ​ប្រកួត​សំខាន់​បំផុត​របស់​ក្រុម​កាំភ្លើង​ធំ​ដើម្បី​រក្សា​តំណែង​ក្នុង Top4 ។

Arsenal ​នា​ពេល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​ Chelsea ​៦​ពិន្ទុ។ ដូច្នេះ​ហើយ​ការ​ប៉ះ​គ្នា​នៅ​យប់​នេះ គឺ​ជា​ការ​ប្រកួត​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​ពីរ​នេះ ព្រោះ​ថា​បើ Arsenal ​អាច​ឈ្នះ​នោះ​ឱកាស​ឡើង​ទៅ​តំបន់ Top4 ​របស់​ខ្លួន​ក៏​មាន​ខ្ពស់​ទៅ​តាម​នោះ​ដែរ។ ប៉ុន្តែ​បើ​ចាញ់​វិញ ​ឱកាស​នោះ​ក៏​នឹង​កាន់​តែ​ឃ្លាត​ទៅ​ឆ្ងាយ​តាម​ហ្នឹង​ដែរ។

ចំពោះ​រឿង​នេះ​ដែរ លោក Emery ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “យើង​នឹង​ប្រើ​គ្រប់​វិធី​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ។ នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​យើង ដើម្បី​ប្រជែង​បន្ដ​ទៀត តែ​ប្រសិន​ណា​បើ​យើង​បរាជ័យ​នោះ​ឱកាស​បាន​ចូល​តំបន់ Top4 ​ក៏​ពិបាក​តាម​ហ្នឹង​ដែរ”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT