លោក Pep Guardiola បានដឹកនាំក្រុម Manchester City យកឈ្នះលើក្រុមWolverhampton ក្នុងលទ្ធផល ៣-០ យក៣ពិន្ទុបន្ថែមទៀតហើយនៅ Premier League យប់មិញ។
ជាមួយនឹងលទ្ធផលល្អនេះដែរ លោក Pep មិនមានការភ្ញាក់ផ្អើលអ្វីនោះទេ។ ជាក់ស្ដែងលោកបែរជាប្រាប់ទៅកូនក្រុមវិញទៀតថាត្រូវផ្ដោតអារម្មណ៍ទៅលើការប្រកួតបន្ទាប់ ដើម្បីយកឈ្នះរហូតដល់ចប់រដូវកាលនេះ។ ខណៈដែលពួកគេមិនត្រូវមើលទៅលើការប្រកួតរបស់ក្រុម Liverpool ទេ។ លទ្ធផលឈ្នះពានរង្វាន់ឬអត់នឹងត្រូវដឹងនៅចប់រដូវកាលនេះ ។
ក្រុម Man City ឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង ដោយចាញ់ពិន្ទុក្រុមក្រុមកំពូលតារាង Liverpool ត្រឹម៤ពិន្ទុប៉ុណ្ណោះ។ ស្របពេលដែលការប្រកួតវិញ នៅសល់១៦ប្រកួតទៀត ទើបបញ្ចប់រដូវកាលនេះ៕ប្រភពDailyMail