Paul Pogba និយាយថាខ្លួនចូលចិត្តការដឹកនាំរបស់លោក Solskjaer ដែលចូលចិត្តលេងប្រយុទ្ធ ជាជាងការលេងការពារច្រើនរបស់លោក Jose Mourinho ។
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ១-០ នាការប្រកួតកាលពីយប់មិញនេះ។ លទ្ធផលឈ្នះនេះដែរ បានធ្វើឱ្យអ្នកគាំទ្រកំពុងតែពេញចិត្តលោក Solskjaer ដែលជាអ្នកចាត់ការបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលនេះ កាន់តែខ្លាំងឡើយហើយ។ ជាក់ស្ដែង ៦ប្រកួតមកនេះ តាំងពីលោកចូលដឹកនាំគឺក្រុមបិសាចក្រហមមិនទាន់ចាញ់១ប្រកួតណានោះទេ។
ចំពោះរឿងនេះដែរ Pogba ដែលជាកីឡាករលេងមិនល្អក្រោមការដឹកនាំ Jose ហើយបច្ចុប្បន្នលេងល្អវិញនោះ បាននិយាយដូច្នេះថា៖ “ពីមុន វាពិតជាពិបាកណាស់ ប្រព័ន្ធលេង ក្បូនយើងប្រើគឺពិតជាពិបាកយល់។ ខ្ញុំចូលចិត្តលេងប្រយុទ្ធ ដណ្ដើមបាល់។ ដូច្នេះការលេងការពារគឺមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេ”៕ប្រភពDailyMail