Levante ​ស៊ី Barca ​បាន ២-១ ​ជើង​ទី​១ ​ពាន​រង្វាន់ Copa del Rey ​

ក្លឹប Levante ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់​Copa dey Rey ​ជើង​ទី​១ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យប់មិញ​នេះ។

លេង​ក្នុង​ដី​ខ្លួន​ឯង​ក្នុង​ពាន​រង្វាន់ Cup ​មួយ​នេះ ​ក្រុម Levante ​ហាក់​ដូចជា​មាន​ទំនុក​ចិត្ត​មែនទែន ​ស្រប​ពេល​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ដាក់​កីឡាករ​បម្រុង​ចូល​លេង​ច្រើន​ផង​នោះ ​ទើប​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​នាំ​មុខ​ដល់​ទៅ ២​គ្រាប់​មុន។ ​១​គ្រាប់​ធ្វើ​បាន​នៅ​នាទី​៤ ​ដោយ Cabaco ​និង​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Mayoral ​នៅ​នាទី​១៨ ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​ពី Real Madrid ​មក។

យ៉ាងណាមិញ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ ​ក្រុម Barcelona ​ក៏​មាន​សង្ឃឹម​ឡើង​វិញ​ផង​នៅ​ជើង​ទី​២​ផង​ដែរ ​ក្រោយ​ពី Coutinho ​រក​បាន​១​គ្រាប់​នៅ​នាទី​៨៥។ ចប់​ការ​ប្រកួត Levante  ២-១ ​Barcelona ​។ ​លទ្ធផល​នេះ ​ហាក់​ធ្វើ​ឱ្យ​ក្រុម Barcelona ​នៅ​មាន​សង្ឃឹម​ច្រើន​ដែរ​នៅ​ជើង​ទី​២ ​ដែល​ធ្វើ​ឡើង​នៅ​ទឹក​ដី របស់​ពួកគេ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT