ខ្សែប្រយុទ្ធ Mohamed Salah បានជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំទ្វីបអាហ្វ្រិកជាលើកទី២ក្នុងអាជីពរបស់ខ្លួន ក្រោយពីបង្ហាញសមត្ថភាពបានយ៉ាងល្អក្នុងឆ្នាំ ២០១៨កន្លងទៅ។
កីឡាកររបស់ក្រុម Liverpool ខាងលើបានយកឈ្នះលើមិត្តរួមក្រុម ខ្សែបម្រើប្រយុទ្ធ Mane និងកីឡាករ Aubameyang ដើម្បីយកបានពានរង្វាន់នេះ ដែលធ្វើឡើងនៅប្រទេសសេណេហ្គាល់កាលពីម្សិលមិញនេះ។ វាជាលើកទី២ហើយសម្រាប់ Salah ដែលអាចឈ្នះពានរង្វាន់មួយនេះបាន ក្រោយពីរូបគេព្យាយាមលេងយ៉ាងល្អកាលពីឆ្នាំ២០១៨កន្លងទៅ ដោយអាចជួយក្រុម Liverpool ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។
សម្រាប់រដូវកាលទាំងមូលតែម្ដង Salah រកបាន៣២គ្រាប់នៅលីគកំពូលអង់គ្លេសឱ្យក្រុម Liverpool និងសរុបទាំងអស់បាន៤៤គ្រាប់បើគិតគ្រប់កម្មវិធីប្រកួត។ រូបគេក៏រកបាន២គ្រាប់ឱ្យអេហ្ស៊ីបនៅពេលបង្ហាញខ្លួនលើកដំបូងនៅ World Cup ឆ្នាំ២០១៨ផងដែរ ក្រោយពីប្រទេសនេះខកខានចូលលេង២៨ឆ្នាំមកហើយនោះ៕ប្រភពDailyMail