Sarri ​ខឹង​អាជ្ញាកណ្ដាល​ដែល​ផ្ដល់​បាល់​ប៉េណាល់​ទី​ឱ្យ Kane ​

ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Spurs ​ក្នុង​លទ្ធផល ១-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ League Cup ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ជើង​ទី​១​។

១​គ្រាប់​របស់​ក្រុម Spurs ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ Harry Kane ​ដែល​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​២៦។ ខណៈ​ដែល​បាល់​១​គ្រាប់​នេះ​ទៀត​សោត កើត​ឡើង​ដោយសារ​តែ​ប្រព័ន្ធ VAR ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​។  ​កត្តា​នេះ​ហើយ  បាន​ធ្វើ​ឱ្យ​លោក Sarri ​ខឹង​យ៉ាង​ខ្លាំង ​ត្បិត​អី​១​គ្រាប់​នេះ​មិន​សម​ឱ្យ​បាល់​ប៉េណាល់ទី​នោះ​ទេ។ ដោយ​លោក​ចាត់​ទុក​ថា Kane ​ត្រង់​កន្លែង​នេះ ​បាន Offside ​បាត់​ទៅ​ហើយ ​មុន​ពេល Kepa ​ធ្វើ​ឱ្យ​គេ​ដួល​នោះ។

នេះ​គ្រាន់​តែ​ជា​ជើង​ទី​១​ប៉ុណ្ណោះ ខណៈ​ដែល​ពាន​រង្វាន់ League Cup ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ត្រូវ​លេង​ពីរ​ជើង​ឯ​ណោះ។ ដូច្នេះ​ហើយ Chelsea ​នៅ​មាន​ឱកាស​៩០​នាទី​ទៀត ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT