Liverpool ​ធ្លាក់​ចេញ​ពី FA Cup ​ក្រោម​ថ្វី​ជើង Wolves ​២-១​

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ទៅ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម Wolves ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ។

Klopp ​ប្រហែល​ជា​គិត​ថា​ពាន​រង្វាន់ FA Cup ​នេះ ​មិន​មែន​ជា​អ្វី​ដែល​ក្រុម Liverpool ​ត្រូវ​ការ​នោះ​ទេ ​ពោល​គឺ​ពួកគេ​ចង់​បាន Premier League ​ជាង។ ប៉ុន្តែ​ការ​ធ្លាក់​ត្រឹម​ជុំ​ទី​៣​នេះ ​ហាក់​ដូចជា​ធ្វើ​ឱ្យ​ក្រុម​និង​អ្នក​គាំទ្រ​ខក​ចិត្ត​ដូច​គ្នា។ មួយ​វិញ​ទៀត ​កីឡាករ​បម្រុង​ដែល​ដាក់​លេង​យប់មិញ ​ហាក់​ដូចជា​មិន​មាន​ទំនុក​ចិត្ត​អ្វី​ឡើយ ​ដែល​ធ្វើ​ឱ្យ​ចាញ់​ក្រុម​ Wolves ​យ៉ាង​នេះ។ គេ​សង្កេត​ឃើញ​យប់មិញ ​លោក Klopp ​មិន​បាន​ដាក់​កីឡាករ​ឆ្នើម​ៗ​របស់​ខ្លួន​នោះ​ទេ។ ដោយ​អាច​នឹង​ទុក​ជើង​ឱ្យ​សម្រាក​ខ្លះ ​ដើម្បី​ត្រៀម​ប្រកួត​បន្ដ​នៅ Premier League ។

ក្នុង​ឆ្នាំ​២០១៩​​នេះ ​ក្រុម Liverpool ​ហាក់​ដូចជា​មិន​កាក់កប​សោះ ​ដោយ​ចាញ់​២​ប្រកួត​ជាប់​គ្នា​ទៅ​ហើយ។ ​ក្នុង​នោះ​ចាញ់​ក្រុម Man City ២-១ ​និង​បន្ដ​ចាញ់​ក្រុម Wolves  ​២-១ ​ទៀត​ក្នុង​ការ​ប្រកួត​​យប់មិញ៕ប្រភព៖ dailymail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT