Chelsea កំពុងតាមប្រមាញ់យក Edinson Cavani មករួមក្រុមនៅខែមករានេះ ក្រោយពីតោខៀវ ធ្វើមិនសូវបានល្អសោះ ប៉ុន្មានប្រកួតមកនេះ។
បើទោះជាទើបតែឈ្នះ Nottingham Forest នៅពានរង្វាន់ FA Cup មែន ប៉ុន្តែគេសង្កេតឃើញថាក្រុម Chelseaz ពិតជាខ្សោយតំបន់ប្រយុទ្ធមែន។ Morata ខ្សែប្រយុទ្ធកណ្ដាល មានឱកាសច្រើនណាស់នៅមុខទី ប៉ុន្តែធ្វើមិនបានសម្រេច ជាហេតុធ្វើឱ្យអ្នកចាត់ការនិងអ្នកគាំទ្រហាក់មិនពេញចិត្តរូបគេនោះទេ។ ដើម្បីជាដំណោះស្រាយនៅតំបន់ខាងលើនេះ លោក Sarri អ្នកចាត់ការក្រុម Chelsea កំពុងសំឡឹងមើលខ្សែប្រយុទ្ធថ្មីមកជំនួសហើយ។
ក្នុងនោះ Cavani គឺជាបេក្ខភាពឈានមុខគេ ដែលលោក Sarri ចង់បាន។ ប្រភពមិនច្បាស់ការមួយបានបញ្ជាក់ថា Chelsea ឱ្យ PSG ៥០លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះមករួមក្រុមនៅអង់គ្លេស ប៉ុន្តែមិនទាន់មានដំណឹងឆ្លើយតបនោះទេ។ និយាយពី Cavani វិញនៅរដូវកាលនេះ លេងបាន១៨ប្រកួតហើយឱ្យ PSG ដោយរកបាន១៣គ្រាប់ដែរ៕ប្រភពDailyMail