សហព័ន្ធកីឡាបាល់ទាត់ថៃ បានបណ្ដេញលោក Milovan Rajevac ចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិចោលហើយ ក្រោយដឹកនាំក្រុមចាញ់ឥណ្ឌា ៤-១ ក្នុងពាន AFC Asian Cup 2019 ។
Milovan Rajevac ក្ដៅកៅអីខ្លាំង ក្រោយពីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 កន្លងទៅ ដោយចាញ់ម៉ាឡេស៊ី។ យ៉ាងណាមិញ ការប្រកួតបើកឆាកចាញ់ក្រុមឥណ្ឌា ក្នុងពានរង្វាន់ Asian Cup ទៀតនោះ ធ្វើឱ្យសហព័ន្ធបាល់ទាត់ថៃមិនអាចទទួលយកបានទេ។ ដោយពួកគេបានចែកផ្លូវជាមួយគ្រូបង្វឹកសែបរូបនេះហើយ នៅព្រឹកមិញនេះ។
Rajevac ចូលដឹកនាំក្រុមជម្រើសជាតិថៃ កាលពីឆ្នាំ២០១៧កន្លងទៅ ក្រោយពីដឹកនាំប្រទេសតាកា អាល់ហ្សេរី និងហ្គាណា ដោយឡើងដល់វគ្គ៨ក្រុមចុងក្រោយ World Cup 2010 កន្លងទៅ៕ប្រភពFoxsportsasia