ក្រុម Chelsea ទិញបានកីឡាករឆ្នើម Christian Pulisic ពីក្រុម Dortmund ហើយក្នុងតម្លៃ៦៤លានអឺរ៉ូ ក្រោយពីធ្វើការចរចាគ្នាអស់ពេលជាច្រើនខែមកនេះ។
Pulisic ជាកីឡាករឆ្នើមម្នាក់របស់ក្រុម Dortmund ហើយរូបគេក៏តែងតែបង្ហាញខ្លួនជួយក្រុមច្រើនដែរ។ យ៉ាងណាមិញ សាមីខ្លួនបានបដិសេធមិនព្រមបន្ដកុងត្រាជាមួយក្លឹបឡើយ ទើបបានជាខាង Dortmund សម្រេចចិត្តបញ្ចេញគេចោលតែម្ដង។ លក់ឱ្យ Chelsea មែន ប៉ុន្តែរូបគេត្រូវជួយក្រុម Dortmund រហូតដល់ចប់រដូវកាលនេះសិន ទើបអាចផ្លាស់មកលេងនៅអង់គ្លេសបាន។
Pulisic ជាខ្សែបម្រើប្រយុទ្ធ វ័យ២០ឆ្នាំ។ រូបគេបានចូលលេងឱ្យ Dortmund តាំងពីឆ្នាំ២០១៦ ហើយនៅគ្រានោះក៏បានជាប់ឈ្មោះក្នុងជម្រើសជាតិអាមេរិកផងដែរ។ គិតមកត្រឹមបច្ចុប្បន្ននេះ រូបគេលេងបាន២៣ប្រកួតនៅជម្រើសជាតិនិងរកគ្រាប់បាល់បាន៩គ្រាប់ផងដែរ៕ប្រភពTheguardian