ក្រុមអ្នកវិភាគនៅអង់គ្លេស គិតថាក្រុមបិសាចក្រហម Manchester United នឹងមានឱកាសជាប់ក្នុង Top4 បាននៅរដូវកាលនេះ បើទោះបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៦ក៏ដោយ។
បិសាចក្រហម តាំងពីបណ្ដេញលោក Jose Mourinho ចេញមក តែងតាំងលោក Ole Gunnar Solskjaer ចូលក្រុមទាំងមូលហាក់បីដូចជាលេងបានយ៉ាងល្អ ដោយឈ្នះ៣ប្រកួតជាប់គ្នាមកហើយ។ ជាក់ស្ដែង ក្រុមមួយនេះ រកគ្រាប់បាល់បានច្រើនគ្រាប់ណាស់ក្នុង៣ប្រកួតកន្លងមក ហើយជាពិសេសកីឡាករលេងដោយក្ដីទំនុកចិត្ត មានចិត្តចង់ឈ្នះការប្រកួតខ្លាំងមែនទែន។
តួយ៉ាងអ្នកវិភាគមើលឃើញទម្រង់លេងរបស់ Pogba ពិតជាល្អខ្លាំង និងខ្សែការពារតែងតែបញ្ជូនបាល់ទៅលើ ដល់តំបន់ប្រយុទ្ធបានយ៉ាងល្អ។ ដូច្នេះហើយ ការបង្កើតឱកាសស្វែងរកគ្រាប់បាល់នោះ ក៏មានច្រើនទៅតាមនោះដែរ។ បច្ចុប្បន្ន បិសាចក្រហមនៅចំណាត់ថ្នាក់លេខ៦ ដោយចាញ់ក្រុម Arsenal លេខ៥ តែ៣ពិន្ទុប៉ុណ្ណោះនិងក្រុម Chelsea នៅលេខ៤ ៨ពិន្ទុ។ ដូច្នេះឱកាសនៃការប្រជែងយកតំបន់ Top4 នៅតែមានដដែលសម្រាប់ក្រុម Man Utd ។
ជាមួយគ្នានឹងការប្រកួតបច្ចុប្បន្នដែលពួកគេធ្វើបានល្អផងនោះ ក្រុមអ្នកវិភាគនៅអង់គ្លេស មើលឃើញថាឱកាសរបស់ Man Utd មានច្រើនសម្រាប់ការចូលនៅតំបន់កំពូលតារាងទាំង៤ដដែល៕ប្រភពDailyMail