Man City ​រំពឹង​ថា​នឹង​បាន​១៥​លាន​ផោន​ពី Real Madrid ​ក្នុង​ការ​លក់ Brahim Diaz

ដំណើរ​ការ​ផ្ទេរ​កីឡាករ Brahim Diaz ​ទៅ Real Madrid ​ឈាន​ឡើង​ដល់​៩០​%​ហើយ ​ស្រប​ពេល​ដែល​ក្រុម Man City ​រំពឹង​ថា​នឹង​បាន​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​១៥​លាន​ផោន។

Diaz ​ជា​ថ្នាល​យុវជន​ឆ្នើម​របស់​ក្រុម Man City ​ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ ​ទើប​ធ្វើ​ឱ្យ​រូបគេ​សម្រេច​ចិត្ត​ចាកចេញ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី។ ​ក្នុង​នោះ ​ក្រុម Real Madrid ​ជា​ជម្រើស​ទី​១​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហើយ ស្រប​ពេល​អេស្ប៉ាញ​ជា​ទី​កំណើត​របស់​គេ​ស្រាប់។ យ៉ាងណាមិញ ​តម្លៃ​ខ្លួន​ផ្ទេរ​ចេញ​របស់​កីឡាករ​រូប​នេះ​នា​ពេល​បច្ចុប្បន្ន ​គឺ​ក្រុម Man City ​ទារ​១៥​លាន​ផោន​ឯ​ណោះ។

កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ ​ក្លឹប Man City ​ទិញ​យក​ពី​ក្រុម Malaga ​កាល​ពី​៥​ឆ្នាំ​មុន ​ដោយ​គ្រា​នោះ​មាន​តម្លៃ​ត្រឹម​តែ​២​សែន​ផោន​ប៉ុណ្ណោះ។ ហើយ​ការ​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​នេះ​ដែរ ​រូបគេ​នឹង​ត្រូវ​ទទួល​កុងត្រា​៦​ឆ្នាំ ​ប្រាក់​បៀវត្ស​៦ម៉ឺន​ផោន ​ក្នុង​១​សប្ដាហ៍៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT