Mkhitaryan ​នឹង​អវត្តមាន​៦​សប្ដាហ៍ ដោយសារ​របួស​ជើង

ក្លឹប Arsenal ​បាន​ប្រកាស​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ Mkhitaryan ​នឹង​អវត្តមាន​៦​សប្ដាហ៍​ដោយសារ​តែ របួស​ជើង​ដែល​កើត​ចេញ​តាំង​ពី​ប្រកួត​ជាមួយ​ក្រុម Spurs ​នៅ Carabao Cup។

Mkhitaryan ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្រុម ដែល​តែងតែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ជា​និច្ច ​និង​ជួយ​ក្រុម​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​ផង​ដែរ។ យ៉ាងណាមិញ រូបគេ​ត្រូវ​អវត្តមាន​ដល់​៦​សប្ដាហ៍​ឯ​ណោះ ដោយសារ​តែ​របួស​ជើង​ធ្ងន់ធ្ងរ ​ពេល​លេង​ទល់​ក្រុម Spurs ​។ មិន​បាន​ចូល​លេង​រយៈ​ពេល​យូរ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Unai Emery ​មាន​កង្វល់​ជា​ខ្លាំង ត្បិត​អី​ក្រុម​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ Boxing ​ដែរ ដែល​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ។

គេ​កត់​សម្គាល់​ថា ​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ ​នឹង​អវត្តមាន​ប្រកួត​សំខាន់​ដូចជា​ប៉ះ Liverpool , Chelsea ​និង Man City ​ជា​ដើម។ ដោយ​ការ​ប្រកួត​នេះ ​គឺ​តម្រូវ​ឱ្យ​ក្រុម Arsenal ​ឈ្នះ​ជា​ចាំ​បាច់ ដើម្បី​យក​តំណែង Top4 ​មក​វិញ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT