ក្លឹប​មួយ​នៅ​ឥណ្ឌូណេស៊ី ​ត្រូវ​ផ្អាក​សកម្មភាព ​ក្រោយ​រក​ឃើញ​ថា​រៀប​ចំ​លទ្ធផល​ទុក​មុន

PS Mojokerto Putra ​ក្លឹប​នៅ​លីគ​លំដាប់​ទី​២​របស់​ប្រទេស​ឥណ្ឌូណេស៊ី ​ត្រូវ​សហព័ន្ធ​បាល់ទាត់​ឱ្យ​ផ្អាក​ការ​ប្រកួត​១​រដូវ​កាល​ពេញ ​ក្រោយ​ពី​រក​ឃើញ​ថា​ពួកគេ​បាន​រៀប​ចំ​លទ្ធផល​ទុក​មុន​ការ​ប្រកួត។សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ចេញ​សេចក្ដី​ប្រកាស​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ម្ល៉េះ ទាក់ទង​ទៅ​នឹង​ការ​រៀប​ចំ​លទ្ធផល​ទុក​មុន​នេះ។ ដោយសារ​តែ​រក​ឃើញ​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​នេះ​ហើយ ទើប​បាន​ជា​សហព័ន្ធ​សម្រេច​ព្យួរ​ក្លឹប​មួយ​នេះ​នៅ​រដូវ​កាល​ក្រោយ​សិន។

លើស​ពី​នេះ​ទៀត ​កីឡាករ​ Krisna Adi Darma ​ដែល​លេង​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្លឹប​ខាង​លើ​ក៏​ត្រូវ​បាន​ពិន័យ​មិន​ឱ្យ​លេង​បាល់ទាត់​ទៀត​មួយ​ជីវិត​ផង​ដែរ ទាក់ទង​ទៅ​នឹង​រឿង​ខាង​លើ​នេះ។ការ​រៀប​ចំ​លទ្ធផល​ទុក​នេះ​ដែរ ត្រូវ​គេ​ចាប់​បាន​នៅ​ពេល​ក្លឹបPS Mojokerto Putra ​លេង​ទល់​ក្រុម​Kalteng Putra ​ដើម្បី​យក​កៅអី​ឡើង​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​១​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ៕ប្រភព៖ Football-Tribe

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT