ក្លឹប Manchester City ត្រៀមកញ្ចប់ប្រាក់៧៥លានផោន ទិញយកខ្សែបម្រើប្រយុទ្ធ Riyad Mahrez ពីក្រុម Leicester City នៅរដូវកាលដោះដូរកីឡាករនេះ។
ការចង់បានខ្សែបម្រើស្លាបខាងលើនេះ គឺលោក Pep ចង់ពង្រឹងការប្រយុទ្ធចេញពីស្លាបបន្ថែមទៀត បើទោះជាមាន Sterling និង Sane ហើយក៏ដោយ។ Mahrez ត្រូវក្រុមជើងឯកលីគអង់គ្លេសចង់បានតាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែគ្រានោះក្រុម Man City ឱ្យតម្លៃខ្លួនទាបពេក ទើបធ្វើឱ្យការផ្ទេរចេញមិនអាចសម្រេចទៅបាន។
នេះជាការចង់បានកីឡាករដំបូងរបស់លោក Pep ត្បិតអីក្រុមអ្នកមាននៅអង់គ្លេសមួយនេះត្រូវការកីឡាករច្រើនទៀត ដើម្បីការពារតំណែងជើងឯករបស់ខ្លួននារដូវកាលក្រោយ។ ចំពោះកីឡាករ Mahrez នេះដែរ ប្រសិនបើការចរចាត្រូវគ្នា រូបគេនឹងចូលរួមជាមួយក្រុម Man City ដើរប្រកួត Pre-Season តែម្ដង ព្រោះថាក្រុមនេះមានគម្រោងច្រើនទៅអាមេរិកនាកក្កដាខាងមុខ៕ប្រភព៖ DailyMail