អ្នកគាំទ្រយ៉ាងតិច៤៣ម៉ឺននាក់បានបោះឆ្នោត ដើម្បីឱ្យខាង FIFA និង UEFA ដាក់ពិន័យទៅលើកីឡាករ Sergio Ramos ដែលបានបង្កឱ្យខ្សែប្រយុទ្ធ Salah រងរបួសស្មាធ្ងន់ធ្ងរ។
ការចង់ធ្វើដូច្នេះ ដោយសារតែអ្នកគាំទ្រទាំងនោះគិតថារបួសរបស់ Salah ជាចេតនារបស់ខ្សែការពារ Ramos ផ្ទាល់តែម្ដង ដើម្បីឱ្យក្រុម Liverpool បាត់បង់កីឡាករសំខាន់ក្នុងការប្រកួត UEFA Champions League វគ្កផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ ការបោះឆ្នោតទាមទារនោះ គឺធ្វើឡើងនៅវិបសាយ Change.org ប៉ុណ្ណោះ ហើយវាអាចនឹងមិនមានអ្វីជាផ្លូវការឡើយ ត្បិតអីតាមរបាយការណ៍របស់អាជ្ញាកណ្ដាលគឺមិនមានកំហុសចំពោះ Ramos ឡើយ។
Salah បច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅអេហ្ស៊ីប។ ដោយឡែកសហព័ន្ធអេស្ស៊ីប បញ្ជាក់ថានៅថ្ងៃស្អែកនេះ ពួកគេនឹងបញ្ជូនខ្សែប្រយុទ្ធ Liverpool រូបនេះ ទៅព្យាបាលរបួសនៅអេស្ប៉ាញវិញ ដើម្បីឱ្យឆាប់ជាសះស្បើយទាន់ World Cup នាពេលខាងមុខ៕ប្រភព៖ DailyMail