ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Carabao Cup ហើយ ក្រោមថ្វីជើងរបស់ក្រុម Spurs ក្នុងលទ្ធផល ២-០។
២គ្រាប់ដែលក្រុមរបស់លោក Mauricio Pochettino ធ្វើបានសម្រេចនេះ គឺចេញពីជើងរបស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son នៅនាទី២០ និង១គ្រាប់ទៀតចេញពី Alli នៅនាទី៥៩។ ក្រុមម្ចាស់ផ្ទះ Arsenal ព្យាយាមវាយសម្រុកដើម្បីបានគ្រាប់បាល់មកវិញដែរ ប៉ុន្តែមិនអាចទម្លុះប្រព័ន្ធការពាររបស់ក្រុម Spurs បាន។ ចប់ការប្រកួត កាំភ្លើងធំបានត្រឹមខកចិត្ត នៅត្រឹមវគ្គ៨ក្រុមចុងក្រោយនេះឯង។
ឡើងដល់វគ្គ៤ក្រុមចុងក្រោយនេះ ក្រុម Spurs នឹងត្រូវតតាំងជាមួយក្រុម Chelsea ។ ដោយការប្រកួតនេះ នឹងធ្វើឡើង២ជើង ក្រៅដីនិងក្នុងដី។ ១ប្រកួតទៀតនោះ គឺក្រុម Man City ត្រូវប៉ះក្រុម Burton Albion ៕ប្រភពDailyMail