អតីតខ្សែប្រយុទ្ធប្រេស៊ីលរបស់បឹងកេត ទៅចូលរួមជាមួយក្លិប Shan United នៅមីយ៉ាន់ម៉ា ជាផ្លូវការហើយ !!!

កីឡាករសញ្ជាតិ ប្រេស៊ីល Maycon Calijuri បានផ្លាស់ទៅក្លិបរងជើងឯកលីគកំពូលមីយ៉ាន់ម៉ារដូវកាល ២០១៨ គឺ Shan United ក្រោយពីកុងត្រារបស់រូបគេបានផុតជាមួយនឹងក្លិប បឹងកេត ដែលបានរួមរស់អស់ពេលជាង ១រដូវកាលកន្លងមក ។

Maycon គឺជាខ្សែប្រយុទ្ធមួយរូប ដែលរកគ្រាប់បាល់បានច្រើនជាងគេឱ្យក្លិបបឹងកេត ក្នុងឆ្នាំ ២០១៨ ពោលគឺ ១៥គ្រាប់នៅក្នុងលីគ និង ៥គ្រាប់នៅ AFC Cup Group Stage ។

តាមការប្រកាសជាផ្លូវការរបស់ក្លិប Shan United បានបង្ហាញថា Maycon នឹងត្រូវចូលរួមជាមួយកីឡាករប្រេស៊ីលមួយរូបទៀត គឺ Gustavo ក្នុងកុងត្រារយៈពេល ០១រដូវកាល ខណៈអ្នកទាំងពីរនឹងត្រូវសហការគ្នាជួយ Shan United ក្នុងភារកិច្ច AFC Cup 2019 ពូល G ដែលត្រូវតទល់ជាមួយនឹង Ceres-Negros, Becamex Binh Duong និង Persija Jakarta ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT